បន្ទាប់ពីគណៈកម្មការផ្សះផ្សាបានរៀបចំរួចរាល់ តើដំណាក់កាលបន្ទាប់នៃដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS គឺជាអ្វី?
បន្ទាប់ពីគណៈកម្មការផ្សះផ្សាបានរៀបចំរួចរាល់ តើដំណាក់កាលបន្ទាប់នៃដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS គឺជាអ្វី?
តាមការលើកឡើងរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានលើកឡើងថា បន្ទាប់ពីមានការតែងតាំងលោកស្រី Katrina Cooper ជាប្រធាន និងគណៈកម្មការផ្សះផ្សាមានសមាសភាព ពេញលេញដំណើរការផ្សះផ្សានឹងបន្តទៅដំណាក់កាលបន្ទាប់។ តាមការរំពឹងទុកគណៈកម្មការនឹងកោះប្រជុំជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីពិភាក្សា និងកំណត់នីតិវិធីសម្រាប់ការងាររបស់ខ្លួន។
ការរៀបចំគណៈកម្មការ បានពេញលេញនេះ គឺជាមូលដ្ឋានសំខាន់ដើម្បីអនុញ្ញាតឱ្យដំណើរការផ្សះផ្សាអាចចាប់ផ្ដើមការងារជាក់ស្ដែង និងបន្តទៅមុខតាមក្របខណ្ឌ UNCLOS។ កម្ពុជានឹងបន្តចូលរួមក្នុងដំណើរការនេះដោយសុច្ឆន្ទៈ និងផ្ដល់ទំនុកចិត្តចំពោះយន្តការផ្សះផ្សា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕





