តើការជំរុញយន្តការ JBC មានសារៈសំខាន់ដូចម្តេចចំពោះការដោះស្រាយបញ្ហាព្រំដែន?
ក្រុមការងារសាធារណៈមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា JBC គឺជាយន្តការទ្វេភាគីដែលកម្ពុជា និងថៃបានឯកភាពគ្នាប្រើប្រាស់ ដើម្បីបន្តការងារពាក់ព័ន្ធនឹងការវាស់វែងកំណត់ និងខណ្ឌសីមាព្រំដែនគោក។
ដូច្នេះ ការជំរុញឱ្យ JBC ដំណើរការឡើងវិញ និងបន្តការងាររបស់ខ្លួន គឺជាមធ្យោបាយសំខាន់មួយ ដើម្បីឱ្យភាគីទាំងពីរអាចពិភាក្សាបញ្ហាព្រំដែនតាមក្របខណ្ឌផ្លូវការ និងតាមនីតិវិធីដែលបានព្រមព្រៀងគ្នា។ ជាពិសេស វាជួយជៀសវាងសកម្មភាពឯកតោភាគីដែលអាចបង្កភាពតានតឹង និងធ្វើឱ្យបញ្ហាព្រំដែនកាន់តែស្មុគស្មាញ៕




