Close

សម្តេចធិបតី សង្ឃឹមថានៅឆ្នាំ២០២៧ខាងមុខ បញ្ហាអាក្រក់ៗដែលកើតចំពោះកម្ពុជានឹងចប់ និងនាំមកនូវសេចក្ដីសុខ ការរីកចម្រើនទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស

ដោយ៖Liching Yi | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្តេចធិបតី សង្ឃឹមថានៅឆ្នាំ២០២៧ខាងមុខ បញ្ហាអាក្រក់ៗដែលកើតចំពោះកម្ពុជានឹងចប់ និងនាំមកនូវសេចក្ដីសុខ ការរីកចម្រើនទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស សម្តេចធិបតី សង្ឃឹមថានៅឆ្នាំ២០២៧ខាងមុខ បញ្ហាអាក្រក់ៗដែលកើតចំពោះកម្ពុជានឹងចប់ និងនាំមកនូវសេចក្ដីសុខ ការរីកចម្រើនទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស

ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)” ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ កម្ពុជាបានប្រឈមនូវបញ្ហាដែលមិនបានព្យាករណ៍ទុកធំៗជាច្រើន ក្នុងនោះបញ្ហាធំពីរ ទី១ គឺសង្រ្គាមថៃឈ្លានពាន និងទី២ គឺបញ្ហាទឹកជំនន់ ដូច្នេះខេត្តជួរមុខ និងប្រជាជនគឺជាអ្នកប្រឈមផ្ទា ល់។ សម្ដេចសង្ឃឹមថា នៅឆ្នាំ២០២៧ខាងមុខ បញ្ហាទាំងនេះនឹងត្រូវចប់អស់នូវបញ្ហាអាក្រក់ ហើយនាំមកនូវសេចក្ដីសុខ ការរីកចម្រើនទៅដល់បណ្ដាខេត្តជួរមុខ ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្នុងកាលៈទេសៈដែលប្រទេសកំពុងរងគ្រោះចំនួនពីរ គឺសង្គ្រាមឈ្លានពាន និងទឹកជំនន់ កិច្ចការអាទិភាពសំខាន់របស់រាជរដ្ឋាភិបាល គឺសង្គ្រោះជីវិតប្រជាជនជាមុនសិន ធ្វើអ្វីទាំងអស់ កុំគិតអ្វីទាំងអស់ កុំស្ដាយសម្ភារ បើគ្រាប់មកហើយ ជម្លៀសប្រជាជនឱ្យផុតសិនទៅរកទីសុវត្ថិភាព។ ទឹកជំនន់បុកមកហើយ ទៅសង្គ្រោះគាត់ឱ្យបានផុតមកសិន រក្សាជីវិតសិន។ អាទិភាពទី១ ជីវិត ទី២ សុខទុក្ខ គឺបានន័យថាគាត់ត្រូវបានជម្លៀសចេញផុតពីកន្លែងគ្រោះថ្នាក់ហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា «មិនថា សង្គ្រាម មិនថា ទឹកជំនន់ ឬគ្រោះអាសន្នកម្រិតណាទេ អភិក្រមរបស់រាជរដ្ឋាភិបាលនៅតែជាមនុស្សជាអាទិភាពចម្បងហើយក្នុងមនុស្សនោះ គឺជីវិតគឺជាអាទិភាពទីមួយដែលយើងត្រូវយកចិត្តទុកដាក់»៕

 

អត្ថបទទាក់ទង