Close

ក្រសួងការបរទេសនិងសហប្រតិបត្តិការ ឆ្លើយតបបំភ្លឺទៅសារព័ត៌មានខ្មែរថាមស៍(Khmer Time) ដែលចុះផ្សាយអត្ថបទមួយមិនឆ្លុះបញ្ជាំងពីជំហរ ឬនយោបាយផ្លូវការណាមួយរបស់រាជរដ្ឋាភិបាលឡើយ

ដោយ៖Sun Dara | ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
ក្រសួងការបរទេសនិងសហប្រតិបត្តិការ ឆ្លើយតបបំភ្លឺទៅសារព័ត៌មានខ្មែរថាមស៍(Khmer Time) ដែលចុះផ្សាយអត្ថបទមួយមិនឆ្លុះបញ្ជាំងពីជំហរ ឬនយោបាយផ្លូវការណាមួយរបស់រាជរដ្ឋាភិបាលឡើយ ក្រសួងការបរទេសនិងសហប្រតិបត្តិការ ឆ្លើយតបបំភ្លឺទៅសារព័ត៌មានខ្មែរថាមស៍(Khmer Time) ដែលចុះផ្សាយអត្ថបទមួយមិនឆ្លុះបញ្ជាំងពីជំហរ ឬនយោបាយផ្លូវការណាមួយរបស់រាជរដ្ឋាភិបាលឡើយ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានឆ្លើយបំភ្លឺទៅសារព័ត៌មានខ្មែរថាមស៍ដែលចុះផ្សាយថា៖ «Why Cambodia must never forget» កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះជាទស្សនៈរបស់អ្នកនិពន្ធតែប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីជំហរ ឬនយោបាយផ្លូវការណាមួយរបស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។

យោងតាមប្រភពដែលបានឱ្យដឹងបន្ថែមថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែងដែលត្រូវបានពង្រឹងតាមរយៈការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចាប់តាំងពីដំណាក់កាលស្ដារសន្តិភាពឡើងវិញនៅកម្ពុជា ប្រទេសជប៉ុនគឺជាដៃគូដ៏រឹងមាំ និងសប្បុរសបំផុតមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) យ៉ាងច្រើនអនេក ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះបណ្តាលធនធានមនុស្ស សកម្មភាពដោះមីន សុខាភិបាល និងអប់រំ ជាដើម។

ទន្ទឹមនោះផងដែរ ក្រសួងការបរទេសនិងសហប្រតិបត្តិការ បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជប៉ុន ហើយនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំងពីរ៕

អត្ថបទទាក់ទង