Close

ក្តៅៗ ! មេក្រុមទាហានសៀម២នាក់ ត្រូវកូនទាហានបាញ់សម្លាប់ !!!

ដោយ៖Sun Dara | ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
ក្តៅៗ ! មេក្រុមទាហានសៀម២នាក់ ត្រូវកូនទាហានបាញ់សម្លាប់ !!! ក្តៅៗ ! មេក្រុមទាហានសៀម២នាក់ ត្រូវកូនទាហានបាញ់សម្លាប់ !!!

លោក Pita ដែលជាមេគណបក្សប្រឆាំងដ៏ធំមួយរបស់ប្រទេសថៃ បានបង្ហោះជាសំណេរថា ៖

ក្រុមទាហានមួយក្រុមអត់ទ្រាំនឹងការឈរជើងនៅតាមព្រំដែនយូរពេក មិនបានទៅផ្ទះក៏ផ្ទុះកំហឹងបាញ់សម្លាប់មេក្រុមទាហានខ្លួនឯងស្លាប់ ២នាក់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ហើយត្រូវបានក្រុមយោធាសៀមលាក់ព័ត៌មានជិតឈឹង

លោក Pita  នេះគឺជាអ្វីដែលខ្ញុំមិនចង់ឃើញ! ខ្ញុំបានប្រាប់ហើយ សង្គ្រាមមិនមានអ្វីចំណេញទេ ឥលូវនេះដោយសារតែជម្លោះព្រំដែនបានអូសបន្លាយ មានករណីក្រុមទាហានមួយក្រុមអត់ទ្រាំនឹងការឈរជើងនៅតាមព្រំដែនយូរពេក មិនបានទៅផ្ទះក៏ផ្ទុះកំហឹងបាញ់សម្លាប់មេក្រុមទាហានខ្លួនឯងស្លាប់ ២នាក់កាលពីថ្ងៃទី៧ ខែតុលា  ហើយត្រូវបានក្រុមយោធាលាក់ព័ត៌មានជិតឈឹង។

បើតាមការបញ្ជាក់ពីគ្រួសារសពបានឱ្យដឹងថែមទៀតថា ក្រៅពីកំហឹងក្នុងការឃាត់មិនឱ្យទាហានមកផ្ទះវិញនោះ ក្រុមទាហានដែលនៅប្រចាំការនោះមិនមានស្បៀងអាហារគ្រប់គ្រាន់ មានតែមីនិងត្រីខ មិនមានរបបអាហារគ្រប់គ្រាន់ដូចអ្វីដែលមេទាហាននិងរដ្ឋាភិបាលបានអះអាងនោះទេ ទាំងនេះវាបានស្តែងឱ្យយើងឃើញយ៉ាងច្បាស់ថា តើទាហានយើងដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខនោះ គ្នាកំពុងតែលំបាកយ៉ាងណា ហើយក៏គ្មានការយកចិត្តទុកដាក់ពីមេទាហានទេ ទើបគ្នាដាច់ចិត្តបាញ់មេទាហានខ្លួនឯងចោលបែបនេះ។

ប្រភព ៖ Pita មេគណបក្សប្រឆាំងដ៏ធំមួយរបស់ប្រទេសថៃ