Close

កម្ពុជា និងថៃ បើកកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួ មុនកិច្ចប្រជុំពិសេស GBC មកដល់

ដោយ៖Sun Dara | ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
កម្ពុជា និងថៃ បើកកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួ មុនកិច្ចប្រជុំពិសេស GBC មកដល់ កម្ពុជា និងថៃ បើកកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួ មុនកិច្ចប្រជុំពិសេស GBC មកដល់

(គូឡាឡាំពួ, ២១ តុលា ២០២៥) – ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កិច្ចប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែន (GBC) រវាងកម្ពុជា និងថៃ បានចាប់ផ្ដើមជាផ្លូវការហើយកាលពីល្ងាចថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០ នាទី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

យោងតាមលោកជំទាវ ឧត្តមសេនីយឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរឯកសារ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេស GBC លើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ និងដើម្បីកែប្រែស្ថានការណ៍ទៅរកប្រក្រតីភាពឲ្យបានឆាប់។

គណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានលេខាធិការដ្ឋាន GBC របស់កម្ពុជា ចំណែកគណៈប្រតិភូថៃដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Nuttapong Praokaew ប្រធានលេខាធិការដ្ឋាន GBC របស់ថៃ។

កិច្ចប្រជុំលេខាធិការដ្ឋាន GBC ត្រូវបានរៀបចំឡើងពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ក្រោមការអង្កេតតាមដានរបស់ភាគីសំខាន់ៗមួយចំនួន រួមទាំងប្រធានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ទាំងពីកម្ពុជា និងថៃ តំណាងមកពីការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំកម្ពុជានិងថៃ និងម៉ាឡេស៊ី ព្រមទាំងតំណាងពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានផងដែរ។

ការសម្របសម្រួលដែលកំពុងបន្តប្រព្រឹត្តទៅរវាងភាគីទាំងពីរ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តទៅវិញទៅមកចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយដោយសន្តិវិធីនៃបញ្ហានានា ពាក់ព័ន្ធនឹងព្រំដែន តាមរយៈយន្តការដែលបានបង្កើតឡើង និងកិច្ចសហប្រតិបត្តិការយោធានិងយោធាប្រកបដោយការស្ថាបនា។

អត្ថបទទាក់ទង