Close

សម្ដេចតេជោប្រមុខរដ្ឋស្តីទីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Ferdinand Marcos Jr. និងលោកជំទាវ

ដោយ៖សុខ សិរី | ថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
សម្ដេចតេជោប្រមុខរដ្ឋស្តីទីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Ferdinand Marcos Jr. និងលោកជំទាវ សម្ដេចតេជោប្រមុខរដ្ឋស្តីទីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Ferdinand Marcos Jr. និងលោកជំទាវ
សម្ដេចតេជោប្រមុខរដ្ឋស្តីទីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម Ferdinand Marcos Jr. និងលោកជំទាវ

នាវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី ៩ ខែកញ្ញា ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។

យោងតាមក្រសួងការបរទេសកម្ពុជា បន្ទាប់ពីជំនួបនេះ លោកប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដែលនឹងពិភាក្សាស៊ីជម្រៅលើ​ការ​ពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផល​ប្រ​យោជន៍​ទៅវិញទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្ត​រ​ជាតិនានាដែលជាចំណាប់អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី​មួយ​ចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ៕

អត្ថបទទាក់ទង