Close

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ចរបស់ខ្លួន​ធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តិទៅដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខ សុវត្ថិភាព

ដោយ៖Liching Yi | 9 ម៉ោងមុន កម្ពុជាថ្ងៃនេះ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ចរបស់ខ្លួន​ធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តិទៅដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខ សុវត្ថិភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ចរបស់ខ្លួន​ធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តិទៅដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខ សុវត្ថិភាព

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធររាជធានី-ខេត្ត, ក្រុមការងារថ្នាក់ជាតិតាមក្រសួងស្ថាប័ន, កងកម្លាំងគ្រប់ប្រភេទ, វីរកងទ័ព, វីរនគរបាល បងប្អូនជនភៀសសឹកទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន​ ធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តិទៅបានដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខសុវត្ថិភាព។

សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ បានប្រព្រឹត្តិទៅរលូន​ ស្នាមញញឹម​ និងថែរក្សាបានទំនៀមទម្លាប់​ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង​ ក្នុងការលេងល្បែង​ប្រជាប្រិយ និងរាំរបាំបុរាណ​ រួមជាមួយនឹងការធ្វើបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មី​តាមផ្ទះ​ វត្តអារាម​ និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។

សូមថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត​ ក្រុមការងារថ្នាក់ជាតិ​ ក្រសួង/ស្ថាប័ន​ កងកម្លាំងគ្រប់ប្រភេទ​ ដែលបានចូលរួមប្រចាំការ​ និងបំពេញភារកិច្ចរបស់ខ្លួន​ បម្រើឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ​ និងភ្ញៀវទេសចរណ៍ទាំងអស់។

ជាមួយគ្នានេះដែរ​ ក៏សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា​ យុវជនស្ម័គ្រចិត្តទាំងអស់​ រួមទាំងបងប្អូនអ្នកអនាម័យ​បរិស្ថាន​ អ្នកបើកបរ​ និងក្រុមការងារពាក់ព័ន្ធ​ដែលបានធ្វើការលះបង់​ ស្ម័គ្រចិត្តចូលរួមបម្រើការ​ សហការ​ និងរៀបចំព្រឹត្តិការនគរសង្ក្រាន្ត​នៅរាជធានីភ្នំពេញ​ និងសង្ក្រាន្តទូទាំងប្រទេស​ ក្នុងការលើកកម្ពស់វប្បធម៌​ ប្រពៃណី​ ថែរក្សាអត្តសញ្ញាណជាតិខ្មែរ​ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារ​ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយ​ ជាមួយនឹងជួរមុខជាប់ជានិច្ច​ ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។

ក្នុងន័យនេះ​ សូមថ្លែងអំណរគុណផងដែរ​ដល់វីរកងទ័ព​ទាំងអស់​ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី​ និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង​ ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន​ និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់ នៅតាមផ្ទះបណ្តោះអាសន្នរាជរដ្ឋាភិបាលបានរៀបចំ​ផងដែរ​។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ធ្វើដំណើរត្រឡប់ទៅកាន់ទៅកន្លែងបំពេញការងារ​ មុខរបរទាំងអស់​ សូមសមប្រកបដោយសុខសុវត្ថិភាព​ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ​ សេវាកម្មរថយន្តក្រុងរបស់សាលារាជធានី​ ក៏នៅកំពុងបម្រើសេវាជូនដល់បងប្អូនដោយមិនគិតថ្លៃផងដែរ​ ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ​ និងសុខសុវត្ថិភាព៕

អត្ថបទទាក់ទង