Close

សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិប្រជាជន»

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិប្រជាជន» សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិប្រជាជន»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយកំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាថ្ងៃ «ទិវាជាតិប្រជាជន» ក្នុងគោលបំណងរំលឹកដល់ជន រួមជាតិទាំងអស់ឱ្យបន្តផ្តោតការយកចិត្តទុកដាក់និងរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្រ្តនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងសង្គមជាតិមួយប្រកបដោយភាពធន់ប្រជាជននិងប្រកបដោយសុខដុមរមនា។

នៅក្នុងអនុក្រឹត្យនោះដែរ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិង បរទេស វិស័យឯកជន និងគ្រឹះស្ថានសិក្សានានា ចូលរួមបំផុសដល់សាធារណជនដើម្បីយកចិត្តទុកដាក់និងរួម គ្នាដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្រ្ត។

នៅក្នុងអនុក្រឹត្យនោះដែរ តម្រូវឱ្យក្រសួងផែនការ ត្រូវរៀបចំទិវាជាតិប្រជាជន ដោយសហការជាមួយទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស វិស័យឯកជន និងគ្រឹះស្ថានសិក្សានានាព្រមទាំងភាគីពាក់ព័ន្ធ៕

អត្ថបទទាក់ទង