Close

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សន្តិភាពមានតម្លៃធំធេងបំផុតសម្រាប់កុមារគ្រប់រូប

ដោយ៖Liching Yi | 4 ម៉ោងមុន កម្ពុជាថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សន្តិភាពមានតម្លៃធំធេងបំផុតសម្រាប់កុមារគ្រប់រូប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សន្តិភាពមានតម្លៃធំធេងបំផុតសម្រាប់កុមារគ្រប់រូប

នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសតែងតាំងទូតសុឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា និងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ដែលរៀបចំឡើងដោយ អង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីកុមារគ្រប់រូប”។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិតបានចូលរួមអបអរ សាទរយ៉ាងក្លៀវក្លាបំផុតចំពោះការរៀបចំខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា, ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារកុមារ”។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណនិងកោតសរសើរជូនអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះក្នុងការគាំទ្រដល់សុខភាព អាហារូបត្ថម្ភ ការអប់រំ ការការពារ ទឹកស្អាត អនាម័យនិងសុខុមាលភាពរបស់កុមារ។ ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កុមារជាច្រើនទទួលបានឱកាសរៀនសូត្រ សេវាសុខភាពល្អនិងការយកចិត្តទុកដាក់យ៉ាងដិតដល់។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់កុមារ សន្តិភាពគឺជាសុវត្ថិភាពនៅក្នុងគ្រួសារនិងជាឱកាសដែលកុមារអាចបានទៅសាលារៀន ជាស្នាមញញឹម ជាការលូតលាស់ដោយគ្មានការភ័យខ្លាច និងជាក្តីសង្ឃឹមសម្រាប់អនាគត។ ជាក់ស្តែង ផលវិបាកនៃសង្គ្រាមដែលកើតឡើងនាពេលកន្លងមកបាននាំឱ្យកុមារកម្ពុជាជាច្រើនត្រូវព្រាត់គ្រួសារ បាត់បង់លំនៅឋាន សាលារៀន សេវាសាធារណៈនានាដែលធ្វើឱ្យឱកាសរស់របស់កុមាររងគ្រោះត្រូវកាត់ផ្តាច់យ៉ាងធំធេង។

នេះបើយោងតាមការបង្ហោះផ្សាយពីផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង