Close

រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ចំពោះកុមារនិងគ្រួសារដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ

ដោយ៖Liching Yi | 11 ម៉ោងមុន កម្ពុជាថ្ងៃនេះ
រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ចំពោះកុមារនិងគ្រួសារដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ចំពោះកុមារនិងគ្រួសារដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ

យោងតាមសារលិខិតក្នុងឱកាសខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនាឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានគូសរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារក្នុងនោះក៏មានកុមារនិងគ្រួសារដែលទទួលរងផលប៉ះពាល់ពីការឈ្លាន ពានរបស់យោធាថៃតាមបណ្តោយព្រំដែនដែរ។

ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងសកម្មប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការលើក កម្ពស់សិទ្ធិនិងឧត្តមប្រយោជន៍របស់កុមារដោយចាត់ វិធានការអន្តរាគមន៍គ្រប់មធ្យោបាយទ្រទ្រង់សភាពការណ៍ក្នុងស្ថានភាពដែលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយថៃដើម្បីធានាឱ្យកុមារ ក្រុមគ្រួសារ ប្រជាពលរដ្ឋភៀសសឹកក៏ដូចជាសហគមន៍ទាំងមូលទទួលបាននូវគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាពនិងសុវត្ថិភាពពេញលេញ។

រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ ផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការសង្គ្រោះបន្ទាន់ដល់កុមារនិងគ្រួសារភៀសសឹកដើម្បីធានាឱ្យទារក កុមារតូច សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ ជនចាស់ជរានិងជនមានពិការភាពទទួលបានសុវត្ថិភាព អាហារហូបចុក សេវាសុខភាពដោយកុមារអាចបន្តការរៀនសូត្រទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការភៀសសឹកក៏ដោយ។

លើសពីនេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះបន្ទាន់ដល់កុមារនិងគ្រួសារដែលទទួលរងផលប៉ះពាល់ពីការឈ្លាន ពានរបស់យោធាថៃតាមបណ្តោយព្រំដែនដើម្បីធានាឱ្យទារក កុមារតូច សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនមានពិការភាពទទួលបានសុវត្ថិភាព អាហារហូបចុក សេវាសុខភាពនិងកុមារអាចបន្តការសិក្សារៀនសូត្រទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការភៀសសឹកក៏ដោយ៕

អត្ថបទទាក់ទង