Close

តើកត្តាអ្វីដែលធ្វើឱ្យភស្តុតាងដែលកម្ពុជាយកមកអះអាងអំពីប្រាសាទតាមាន់ធំនេះ មានភាពរឹងមាំ?

ដោយ៖Liching Yi | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើកត្តាអ្វីដែលធ្វើឱ្យភស្តុតាងដែលកម្ពុជាយកមកអះអាងអំពីប្រាសាទតាមាន់ធំនេះ មានភាពរឹងមាំ? តើកត្តាអ្វីដែលធ្វើឱ្យភស្តុតាងដែលកម្ពុជាយកមកអះអាងអំពីប្រាសាទតាមាន់ធំនេះ មានភាពរឹងមាំ?

យោងតាមការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ភាពរឹងមាំនៃភស្តុតាងរបស់កម្ពុជា មិនមែនស្ថិតនៅលើចំនួនឯកសារប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើឯកសារដែលមានការទទួលស្គាល់ជាអន្តរជាតិ ដូចជាផែនទីមាត្រដ្ឋាន ១/២០០ ០០០ នេះជាដើម គឺជាឯកសារដែលអាចផ្ទៀងផ្ទាត់បាន។

ជាពិសេស សូម្បីតែផែនទីឯកតោភាគីដែលថៃគូសតាមចិត្តដែលខ្លួនឯងទាមទារក៏មិនអាចគ្របដណ្ដប់ដល់ប្រាសាទតាមាន់ធំផង។ នេះបង្ហាញថា ជំហររបស់កម្ពុជាគឺផ្អែកលើភស្តុតាងដែលមានភាពស៊ីសង្វាក់អាចផ្ទៀងផ្ទាត់បាន និងមិនមែនជាការអះអាងដោយគ្មានមូលដ្ឋាន ឬជាការបកស្រាយតែម្នាក់ឯងនោះឡើយ៕

អត្ថបទទាក់ទង