Close

ឯកឧត្តម ប្រាក់ សុខុន ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង

ដោយ៖Liching Yi | ម្សិលមិញ ម៉ោង 3:34 am កម្ពុជាថ្ងៃនេះ
ឯកឧត្តម ប្រាក់ សុខុន ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង ឯកឧត្តម ប្រាក់ សុខុន ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការបរទេសបានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនិងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង នៅនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ឆ្នាំ២០២៦នេះគឺជាឆ្នាំដ៏មានអត្ថន័យវិសេសវិសាលបំផុតសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ដោយកម្ពុជាមានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែងក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចថា ក្នុងឆ្នាំនេះដែរ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងដ៏សំខាន់សម្រាប់សហគមន៍ហ្រ្វង់កូហ្វូនី ដែលមានសមាជិក៩០ប្រទេស ផ្សារភ្ជាប់គ្នាតាមរយៈការប្រើប្រាស់ភាសាបារាំង គុណតម្លៃរួមនៃសាមគ្គីភាព ការបើកទូលាយ កិច្ចសន្ទនា ភាពចម្រុះនៃវប្បធម៌ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕

Dans la soirée du 14 juillet 2026, Son Excellence PRAK Sokhonn, Vice-Premier ministre, ministre des Affaires étrangères et de la Coopération internationale, a participé, en qualité d’invité d’honneur et de représentant du Gouvernement royal du Cambodge, à la célébration du 236ᵉ anniversaire de la Fête nationale de la République française, qui s’est tenue à la résidence de l’Ambassadeur de France à Phnom Penh.

À cette occasion, Son Excellence le Vice-Premier ministre a prononcé une allocution dans laquelle il a souligné que l’année 2026 revêt une signification toute particulière pour les relations entre le Cambodge et la France. Le Cambodge aura l’honneur et le privilège d’accueillir la visite d’État de Son Excellence Emmanuel MACRON, Président de la République française. Il a également mis en avant le fait que le Cambodge accueillera cette année le XXᵉ Sommet de la Francophonie à Phnom Penh, un événement historique et majeur pour la communauté francophone, qui rassemble 90 États membres, unis par la langue française ainsi que par des valeurs communes de solidarité, d’ouverture, de dialogue, de diversité culturelle, de coopération et d’échanges entre les peuples.
On the evening of 14 July 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, attended as Guest of Honour and as the representative of the Royal Government of Cambodia, at the celebration of the 236th Anniversary of the National Day of the French Republic, held at the Residence of the French Ambassador in Phnom Penh.

On that occasion, His Excellency the Deputy Prime Minister underscored that 2026 is an exceptionally significant year for Cambodia-France relations, as Cambodia has the honour and great pleasure to welcome the State Visit of His Excellency Emmanuel Macron, President of the French Republic, to Cambodia. At the same time, the Deputy Prime Minister further highlighted that Cambodia will also host the 20th Francophonie Summit in Phnom Penh this year, which is a historic and landmark event for the Francophonie community of 90 Member States, united through the use of the French language and the shared values of solidarity, openness, dialogue, cultural diversity, and people-to-people cooperation and exchange.

អត្ថបទទាក់ទង