សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការធ្វើជំរឿនមន្ត្រីគឺជាកាតព្វកិច្ចនិងជាការទទួលខុសត្រូវរបស់មន្ត្រីរាជការគ្រប់រូបដើម្បីបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការធ្វើជំរឿនមន្ត្រីគឺជាកាតព្វកិច្ចនិងជាការទទួលខុសត្រូវរបស់មន្ត្រីរាជការគ្រប់រូបដើម្បីបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះខ្លឹមសារដូចខាងក្រោម៖
ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូបគឺធ្វើជំរឿនមន្ត្រី។
ការធ្វើជំរឿនមន្ត្រីគឺជាកាតព្វកិច្ចនិងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូបដែលចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋព្រោះថាការធ្វើជំរឿនមន្ត្រីគឺដើម្បីប្រមូលទិន្នន័យជាក់ស្តែងសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតីនិងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។
សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមអោយបានគ្រប់ៗគ្នា៕



