អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា សហការជាមួយសមត្ថកិច្ចកូរ៉េ បណ្ដេញជនជាតិកូរ៉េខាងត្បូងដែលបានប្រព្រឹត្តល្មើសច្បាប់ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៦៤នាក់

សេចក្ដីប្រកាសព័ត៌មានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយសមត្ថកិច្ចនៃសាធារណរដ្ឋកូរ៉េ នឹងធ្វើការ បណ្ដេញជនជាតិកូរ៉េខាងត្បូងដែលបានប្រព្រឹត្តល្មើសច្បាប់ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៦៤នាក់ ស្រី ៥នាក់ ក្នុងនោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មានចំនួន ៥៩នាក់ ស្រី ៤នាក់។