Close

ការប្រើជម្លោះព្រំដែនក្រោមយុទ្ធសាស្ត្រថ្ពិនភ្នែកនៃការដណ្តើមឥទ្ធិពល​នយោបាយ​និង​ជ័យ​ជម្នះ​សន្តិ​ភា​ព​​

ដោយ៖Sun Dara | ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ទស្សនៈ-នយោបាយ
ការប្រើជម្លោះព្រំដែនក្រោមយុទ្ធសាស្ត្រថ្ពិនភ្នែកនៃការដណ្តើមឥទ្ធិពល​នយោបាយ​និង​ជ័យ​ជម្នះ​សន្តិ​ភា​ព​​ ការប្រើជម្លោះព្រំដែនក្រោមយុទ្ធសាស្ត្រថ្ពិនភ្នែកនៃការដណ្តើមឥទ្ធិពល​នយោបាយ​និង​ជ័យ​ជម្នះ​សន្តិ​ភា​ព​​

នៅពេលដែលមេដឹកនាំថៃបន្តអះអាងពីឆន្ទៈសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី ប៉ុន្តែ​សកម្មភាពជាក់ស្តែងនៅតាមព្រំដែន និងវោហារសាស្ត្រនយោបាយក្នុងប្រទេសថៃ បង្ហាញពីទិស ដៅផ្ទុយគ្នាស្រឡះទៅវិញ។ ការបង្កើនភាពតានតឹង ការលើកយកបញ្ហាព្រំដែនមកនិយាយ ជាប្រ ធានបទជាតិនិយមជ្រុល និងការបង្ហាញភាពរឹងមាំខាងយោធារបស់ខ្លួនផងនោះ បានធ្វើឲ្យមាន សំណួរមួយចោទសួរឡើងថា៖ តើគោលដៅពិតប្រាកដរបស់ប្រទេសថៃនិងយោធាថៃ គឺជាសន្តិភាព ឬជាជ័យជម្នះនយោបាយសម្រាប់ការបោះឆ្នោតនៅក្នុងពេលដ៏ខ្លីខាងមុខ?

ជម្លោះព្រំដែនកម្ពុជា–ថៃ នៅដំណាក់កាលបច្ចុប្បន្ន មិនមែនជាបញ្ហាទឹកដីពិតប្រាកដទេ ប៉ុន្តែ កំពុង ត្រូវបានមេដឹកនាំឱកាសនិយមរបស់ថៃមួយចំនួនកំពុងបំលែងទៅជាឧបករណ៍នយោបាយ ដើម្បី គ្រប់គ្រងវិបត្តិនយោបាយផ្ទៃក្នុង ស្វែងរកប្រជាប្រិយភាព ដើម្បីបង្កើនទុននយោបាយដោយពួក គេ កំពុងតែសាងរូបភាពបំភ័ន្តភ្នែកជាការ “ការពារជាតិ” នៅមុខប្រជាជនរបស់ខ្លួននៅក្នុងប្រទេសថៃ និងអន្តរជាតិ។

នៅផ្នែកនយោបាយក្នុងស្រុក ថៃកំពុងស្ថិតក្រោមសម្ពាធនៃភាពមិនស្ថិរភាពយូរអង្វែង ការបែក បាក់​អំណាច​ ការដណ្តើមប្រជាប្រិយភាពគ្នា និងការខ្វះសមត្ថភាពក្នុងការបង្កើតឯកភាពជាតិ ខាង ផ្នែកនយោបាយ។ ក្នុងបរិបទបែបនេះ ការបង្កើតឲ្យមានជម្លោះ​ជាមួយប្រទេស​​ជិតខាង​ខ្លួន​បាន​ក្លាយ​ជាវិធីសាស្ត្រដ៏ពេញនិយមដែលថៃធ្លាប់បានប្រើម្តងហើយម្តងទៀត ដើម្បីបង្វែរចំណាប់​អា​រម្ម​​ណ៍​សាធារណជនថៃពីបញ្ហាផ្ទៃក្នុង និងបង្កើនអារម្មណ៍ជាតិនិយមបែប​សាមញ្ញៗ​ដោយ​​គ្រាន់តែ​ចំ​ណាយ​​ជីវិតមនុស្សជាយោធា(​សំដៅខ្មែរសុរិន្ទ​- ខ្មែរលើ)​មិនមែនជាជាតិសាសន៏ដើមកំណើត​​ថៃដែលខ្លួន បាន​​ចិញ្ចឹមដើម្បីឲ្យមកប្រយុទ្ធបង្កើតជាឈុតឆាកល្ខោន ដើម្បីទាក់ទាញ​​ប្រជាប្រិយភាព​​សម្រាប់​​ស្វែងរកសំឡេងឆ្នោតឲ្យខ្លួនឈានទៅអង្គុយកៅអីនាយករដ្ឋមន្ត្រីអាណត្តិក្រោយនាពេលដ៏ខ្លីខាងមុខនេះតែប៉ុណ្ណោះ។

ការលើកយកបញ្ហាព្រំដែនមកធ្វើជាវេទិកានយោបាយនេះ មិនត្រឹមតែជួយបង្រួបបង្រួម​​ឲ្យមានការ​​គាំទ្រ​​បណ្តោះអាសន្នទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឲ្យមេដឹកនាំថៃខ្លះ អាចបង្ហាញខ្លួនថា​ជា​​អ្នក​​ជាតិនិយមក្នុងការការពារអធិបតេយ្យភាព ដើម្បីទទួលបានការពេញចិត្តពីសាធារណជន និង​​ស្ថាប័ន​​​កំពូលៗដែលមានអំណាចមួយចំនួនក្នុងប្រទេសថៃថែមទៀតផង។

ទោះយ៉ាងណា បញ្ហាសំខាន់គឺភាពមិនស៊ីសង្វាក់គ្នារវាងវោហារសាស្ត្រនយោបាយ និងសកម្មភាព​​ជាក់​​ស្តែង​ ខណៈដែលថៃអះអាងពីការគោរពច្បាប់អន្តរជាតិ និងសន្តិភាព តែទង្វើដែល​បង្ហាញ​ចេញ​មក​ គឺការប្រើសម្ពាធយោធា និងការបង្កើតស្ថានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យ​ការអះអាងនោះក្លាយជាពាក្យនយោបាយ ដែលខ្វះភាពជឿជាក់នៅ​លើឆាកអន្តរជាតិនិងទទួល​បាន​​ការថ្កោលទោសជាបន្តបន្ទាប់និងកំពុងតែក្លាយជាប្រទេសមួយដែលឈ្លានពានកម្ពុជា​ដែល​​ជា​​ប្រទេស​​តូច​ ចង់បានសន្តិភាព​ នោះ។

លើសពីនេះ ការព្យាយាមថែរក្សាមុខមាត់លើឆាកអន្តរជាតិ ដោយនិយាយអំពីសន្តិភាព ខណៈ​​សកម្មភាពនៅលើដីពិតជាក់ស្តែងគឺផ្ទុយពីការពិតនោះ គឺជាការគិតខុសរបស់មេដឹកនាំថៃ និង​​ដែលអាចបង្កជាការខាតបង់យូរអង្វែង ទាំងលើកេរ្តិ៍ឈ្មោះប្រទេស និងទំនុកចិត្តពីដៃគូអន្តរជាតិ។

ជាក់ស្តែង ជម្លោះព្រំដែនកម្ពុជា–ថៃ កំពុងបង្ហាញថា ថៃកំពុងផ្តល់អាទិភាពដល់“ជ័យជម្នះ​នយោ​បាយ” ជាជាង “ជ័យជម្នះសន្តិភាព”ពិតប្រាកដដែលមនុស្សលើពិភពលោកប្រាថ្នាចង់បាន។

ការប្រើជម្លោះជាឧបករណ៍គ្រប់គ្រងបញ្ហាផ្ទៃក្នុង និងការសាងរូបភាពនយោបាយបែបនេះ អាចនាំ​​​មកនូវផលប្រយោជន៍រយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែប្រវត្តិសាស្ត្រ​​ដ៏អាក្រក់ក្នុងការឈ្លានពាន​​ប្រទេស​​កម្ពុជា​ អាចបញ្ជាក់បានថាជាប្រវត្តិសាស្ត្រមួយ​ដ៏គួរឲ្យអាម៉ាស់និងគួរឲ្យស្អប់ខ្ពើម​​បំផុត​សម្រាប់​​ប្រជា​ជនថៃនៅពេលអនាគតទៅវិញទេ​ ហើយការដែលថៃសាងឡើង​នេះវាមិនអាច​បង្កើតសន្តិភាព​បាន​យូរអង្វែង ឬធ្វើឲ្យមានស្ថិរភាពក្នុងតំបន់បានឡើយ៕

 

ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ