Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលីនិងដឹងគុណបំផុតចំពោះការលះបង់ដេីម្បីបុព្វហេតុការពារជាតិ

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលីនិងដឹងគុណបំផុតចំពោះការលះបង់ដេីម្បីបុព្វហេតុការពារជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលីនិងដឹងគុណបំផុតចំពោះការលះបង់ដេីម្បីបុព្វហេតុការពារជាតិ

ក្នុងឱកាសជួបសំណេះសំណាលព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលីចំនួន១៨គ្រួសាររបស់ខេត្តឧត្តរមានជ័យ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តសៀមរាប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី ចងចាំនិងដឹងគុណបំផុតចំពោះការលះបង់ដេីម្បីបុព្វហេតុការពារជាតិ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ទាំងលេីជីវភាព, ការសិក្សារបស់កូនចៅបន្តនិងការស្តារឡេីងវិញចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ជំហរគ្រួសារក្នុងការការពារទឹកដីយេីង។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិតាមរយៈវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលជាសមាជិកគ្រួសារយ៉ាងសកម្មនិងផ្តល់វីរភាពដ៏ល្អស្មោះត្រង់និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិនិងប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង