Close

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍លោក ហែម ប៊ុនធឿន ហៅ សច្ចៈ ប៊ុន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍លោក ហែម ប៊ុនធឿន ហៅ សច្ចៈ ប៊ុន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍លោក ហែម ប៊ុនធឿន ហៅ សច្ចៈ ប៊ុន ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញសង្គមនៅល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះខ្លឹមសារដូចខាងក្រោម៖

ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហែម ប៊ុនធឿន ហៅ សច្ចៈ ប៊ុន ដែលសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គណបក្សប្រជាជនបន្តបើកទ្វារស្វាគមន៍ទទួលយកបងប្អូនគ្រប់និន្នាការទាំងអស់ដោយមិនប្រកាន់អតីតកាលដើម្បីប្រមូលផ្តុំកម្លាំងការពារនិងកសាងប្រទេសជាតិ៕

អត្ថបទទាក់ទង