Close

តើកម្ពុជាយល់យ៉ាងដូចម្តេចចំពោះការប៉ុនប៉ងរបស់ថៃក្នុងការគូសបន្ទាត់ព្រំដែនថ្មី?

ដោយ៖Liching Yi | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើកម្ពុជាយល់យ៉ាងដូចម្តេចចំពោះការប៉ុនប៉ងរបស់ថៃក្នុងការគូសបន្ទាត់ព្រំដែនថ្មី? តើកម្ពុជាយល់យ៉ាងដូចម្តេចចំពោះការប៉ុនប៉ងរបស់ថៃក្នុងការគូសបន្ទាត់ព្រំដែនថ្មី?

យោងតាមការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថាយោងតាមជំហររបស់កម្ពុជា ការប៉ុនប៉ងគូសបន្ទាត់ព្រំដែនថ្មី ដើម្បីបញ្ចូលតំបន់ដែលកងកម្លាំងថៃបានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ គ្មានសុពលភាព ឬអានុភាពផ្លូវច្បាប់ឡើយ។

កម្ពុជាអះអាងថា ការកំណត់ព្រំដែនត្រូវតែផ្អែកលើសន្ធិសញ្ញាឯកសារកំណត់ព្រំដែន និងមូលដ្ឋានច្បាប់អន្តរជាតិដែលមានស្រាប់មិនអាចផ្លាស់ប្តូរដោយសកម្មភាពឯកតោភាគី ឬការកាន់កាប់ដោយប្រើកម្លាំងបាននោះទេ។ សហគមន៍អន្តរជាតិនឹងមិនឈរនៅស្ងៀមចំពោះការបំពានយ៉ាងកម្រោលបែបនេះឡើយ៕

អត្ថបទទាក់ទង