តើកម្ពុជាមានជំហរដូចម្តេចចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់ អានសេះ ក្នុងខេត្តព្រះវិហារ?
តើកម្ពុជាមានជំហរដូចម្តេចចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់ អានសេះ ក្នុងខេត្តព្រះវិហារ?
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជាបានតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាបំផុត ចំពោះដំណើរទស្សនកិច្ចដែលគ្មានការអនុញ្ញាតនេះ ព្រោះ តំបន់អានសេះ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
កម្ពុជាចាត់ទុកសកម្មភាពនេះជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់ដោយឯកតោភាគី និងជាការរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា៕




