Close

តើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលបំណងអ្វី?

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលបំណងអ្វី? តើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលបំណងអ្វី?

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគឺជាការបោះជំហានថ្មីមួយទៀតនៅក្នុងប្រតិបត្តិការរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំង Online Scam ពោលគឺច្បាប់នេះមានគោលដៅសំខាន់ចំនួនពីរ៖
-ទី១ គឺលើកកម្ពស់ប្រសិទ្ធិភាពនៃការប្រឆាំង Online Scam ដោយរួមទាំងការគាំទ្រទៅដល់ប្រតិបត្តិការនៃការបោសសម្អាតដែលកំពុងអនុវត្តន៍ក្នុងទ្រង់ទ្រាយជាយុទ្ធនាការទូទាំងប្រទេសនាពេលបច្ចុប្បន្ន
-ទី២ ធានាថាដើម្បីរួមចំណែកក្នុងការធ្វើឱ្យច្បាស់លាស់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញទេក្រោយពីយុទ្ធនាការនេះ។

ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានសង្កត់ធ្ងន់ថា នៅពេលសម្រេចចិត្តធ្វើច្បាប់នេះគឺទី១ ទៅបំពេញចន្លោះដែលខ្វះខាតខាងផ្នែកច្បាប់ដែលមានបច្ចុប្បន្ន ប៉ុន្តែទី២ ជាសារបង្ហាញប្រាប់ច្បាស់អំពីការប្តេជ្ញាចិត្តខាងផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជាការប្តេជ្ញាចិត្តដ៏មុះមុត និងមិនដកថយពីការប្រឆាំង Online Scam នេះទេ ហើយឥឡូវច្បាប់របស់យើងបានរៀបចំបម្រើអោយគោលដៅច្បាស់លាស់ទៅលើការប្រឆាំងនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ បានគូសបញ្ជាក់ថា ច្បាប់នេះបានចែងកំណត់អោយមានបទល្មើសថ្មីចំនួន ៥ ដើម្បីបំពេញចន្លោះខ្វះខាត ៕

អត្ថបទទាក់ទង