តើការសាងសង់របង ឬសំណង់សន្តិសុខដោយភាគីថៃ ពិតជាមិនមានគោលបំណងផ្លាស់ប្តូរ ខ្សែបន្ទាត់ព្រំដែនដូចដែលថៃបញ្ជាក់ដែរឬទេ?
តើការសាងសង់របង ឬសំណង់សន្តិសុខដោយភាគីថៃ ពិតជាមិនមានគោលបំណងផ្លាស់ប្តូរ ខ្សែបន្ទាត់ព្រំដែនដូចដែលថៃបញ្ជាក់ដែរឬទេ?
យោងតាមការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជាយល់ថា ការសាងសង់របងបេតុង ឬសំណង់ផ្សេងៗនៅក្នុងតំបន់ដែលកំពុងមានបញ្ហាព្រំដែន មិនអាចចាត់ទុកជាសកម្មភាពធម្មតាបានទេ ព្រោះអាចនាំទៅរកការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីលើដីជាក់ស្តែង (fait accompli) ដែលប៉ះពាល់ដល់ដំណើរការដោះស្រាយបញ្ហាព្រំដែន។
ជាក់ស្តែង កងកម្លាំងថៃបានសាងសង់របងបេតុងនៅតំបន់ប្រាសាទតាក្របី ខណៈបញ្ហាព្រំដែននៅទីនោះមិនទាន់ ត្រូវបានដោះស្រាយតាមយន្តការរួមនៅឡើយ។ កម្ពុជាចាត់ទុកថា សកម្មភាពឯកតោភាគីបែបនេះផ្ទុយនឹងស្មារតីនៃ MOU ឆ្នាំ២០០០ ដែលតម្រូវឱ្យភាគីទាំងពីររក្សាស្ថានភាពដើម និងដោះស្រាយបញ្ហាតាមយន្តការរួម មុនពេលមានការ វាស់វែង និងខណ្ឌសីមាជាផ្លូវការ។
បើភាគីថៃចង់កសាងរបងព្រំដែន សូមប្រញាប់ចាត់ក្រុមការងារចុះវាស់វែងខណ្ឌសីមា ឱ្យបានឆាប់។ នៅពេលព្រមព្រៀងគ្នាហើយ ភាគីថៃអាចធ្វើរបងនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនដោយផ្អែកតាមច្បាប់ អន្តរជាតិ៕



