Close

តើកម្ពុជាយល់ដូចម្តេច ចំពោះការប្រកាសជំហរអំពាវនាវរកសន្តិភាពរបស់ថៃ?

ដោយ៖Liching Yi | 7 ម៉ោងមុន កម្ពុជាថ្ងៃនេះ
តើកម្ពុជាយល់ដូចម្តេច ចំពោះការប្រកាសជំហរអំពាវនាវរកសន្តិភាពរបស់ថៃ? តើកម្ពុជាយល់ដូចម្តេច ចំពោះការប្រកាសជំហរអំពាវនាវរកសន្តិភាពរបស់ថៃ?

យោងតាមការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្ពុជាតែងតែគាំទ្រសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធី និងស្វាគមន៍ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី។ ទោះជាយ៉ាងណា ការអំពាវនាវរកសន្តិភាពគួរតែត្រូវបានបង្ហាញតាមរយៈសកម្មភាពជាក់ស្ដែង មិនមែនត្រឹមតែជាការប្រកាសជាពាក្យសម្ដីនៅចំពោះមុខសារព័ត៌មាន ឬសហគមន៍អន្តរជាតិប៉ុណ្ណោះទេ។

ប្រសិនបើថៃពិតជាចង់ បានសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនមែន ភាគីថៃគួរតែបញ្ឈប់សកម្មភាពដែលអាចចាត់ទុកថាជាការឈ្លានពាន ឬបង្កើនភាពតានតឹង ត្រូវគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងអនុវត្តឱ្យបានពេញលេញនូវ កាតព្វកិច្ចដែលមានចែងក្នុងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលភាគីទាំងពីរបាន ឯកភាពគ្នា ជាពិសេសការចាត់បញ្ជូនក្រុមបច្ចេកទេសចម្រុះវាស់វែងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតតាមសំណើរបស់គណៈកម្មការ JBC កម្ពុជា៕