តើការអះអាងរបស់ភាគីថៃថា ប្រតិបត្តិការយោធាថៃនាពេលកន្លងមក ធ្វើឡើងស្របតាមសិទ្ធិការពារខ្លួន គឺជារឿងសមហេតុផលដែរឬទេ?
តើការអះអាងរបស់ភាគីថៃថា ប្រតិបត្តិការយោធាថៃនាពេលកន្លងមក ធ្វើឡើងស្របតាមសិទ្ធិការពារខ្លួន គឺជារឿងសមហេតុផលដែរឬទេ?
យោងតាមការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្ពុជាយល់ថា ការអះអាងរបស់ថៃអំពីសិទ្ធិការពារខ្លួន គ្រាន់តែជាលេសដោះសារចំពោះសកម្មភាពយោធា ដែលបានកើតឡើងប៉ុណ្ណោះ។ ជាក់ស្តែង កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារជ្រៅចូលមកក្នុង ទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន រួមមានស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងទីតាំងស៊ីវិលផ្សេងៗទៀត។
កម្ពុជាយល់ថា ការវាយប្រហារលើគោលដៅស៊ីវិលបែបនេះ មិនអាចចាត់ទុកថាជា ការអនុវត្តសិទ្ធិការពារខ្លួនដោយស្របច្បាប់បានឡើយ ហើយផ្ទុយទៅវិញ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ការពារជនស៊ីវិលក្នុងពេលមានជម្លោះប្រដាប់អាវុធ។ ម្យ៉ាងទៀត បើភាគីថៃ អះអាងថា ខ្លួនមិនបានឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាទេនោះ ម្តេចក៏ភាគីថៃតែងតែព្យាយាមគេចវេសពីការវាស់វែង ខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់ដូចដែលកម្ពុជាបានស្នើ? កម្ពុជាសង្ឃឹមថា គ្មានអ្វីអាចបិទបាំងការពិតបានឡើយ៕



