Close

តើការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានប្រើប្រាស់ស្ពានថ្មដាជាគោលដៅយោធា គឺជា ការពិតដែរឬទេ?

ដោយ៖Liching Yi | 7 ម៉ោងមុន កម្ពុជាថ្ងៃនេះ
តើការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានប្រើប្រាស់ស្ពានថ្មដាជាគោលដៅយោធា គឺជា ការពិតដែរឬទេ? តើការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានប្រើប្រាស់ស្ពានថ្មដាជាគោលដៅយោធា គឺជា ការពិតដែរឬទេ?

យោងតាមការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា លើកឡើងបែបនេះគ្រាន់តែជាការបង្កើតលេសក្នុងចេតនាបង្ហាញភាពស្របច្បាប់ចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជា។ ស្ពានថ្មដាជាសម្បត្តិស៊ីវិលដែលបម្រើដល់ការធ្វើដំណើរការដឹកជញ្ជូនទំនិញ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មិនមែនជាគោលដៅយោធាដូចការអះអាងរបស់ថៃនោះទេ។ ការវាយប្រហារលើស្ពានថ្មដា គឺជាផ្នែកមួយនៃសកម្មភាពដែលបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងទឹកដីកម្ពុជា។

ការវាយប្រហារនេះ មិនត្រឹមតែប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ការរស់នៅសុវត្ថិភាព និងការធ្វើដំណើររបស់ប្រជាពលរដ្ឋស៊ីវិលផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល មិនដូចគ្នាទេ។ អ្នកណាក៏អាចបែងចែករឿងនេះបានដែរ ដូច្នេះ ការលើកឡើងបែបនេះជារឿងគួរឱ្យខ្មាសអៀន៕