Close

ក្រសួងការពារជាតិ៖ ជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិនឹងត្រូវប្រឈមមុខចំពោះច្បាប់

ដោយ៖Liching Yi | ម្សិលមិញ ម៉ោង 1:47 am កម្ពុជាថ្ងៃនេះ
ក្រសួងការពារជាតិ៖ ជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិនឹងត្រូវប្រឈមមុខចំពោះច្បាប់ ក្រសួងការពារជាតិ៖ ជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិនឹងត្រូវប្រឈមមុខចំពោះច្បាប់

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីជូនដំណឹងដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាននិងជឿទុកចិត្តបានជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។

ក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងព័ត៌មានអំពីស្ថានភាពនៅតាមបណ្តោយព្រំដែននិងវិស័យការពារជាតិ ក្រសួងការពារជាតិនឹងធ្វើការផ្តល់ជូននូវព័ត៌មានដែលផ្អែកលើមូលដ្ឋានច្បាស់លាស់និងផ្ទៀងផ្ទាត់បានដល់សាធារណៈជនជ្រាប។

ក្រសួងការពារជាតិក៏បានសង្កត់ធ្ងន់ថា ចំពោះជនណាដែលធ្វើការក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិតឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់៕