Close

តើអ្វីជាចេតនារបស់ក្រុមប្រឆាំងដែលតែងតែចោទប្រកាន់ឥតឈប់ឈរពាក់ព័ន្ធនឹងបញ្ហាព្រំដែន?

ដោយ៖Liching Yi | ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើអ្វីជាចេតនារបស់ក្រុមប្រឆាំងដែលតែងតែចោទប្រកាន់ឥតឈប់ឈរពាក់ព័ន្ធនឹងបញ្ហាព្រំដែន? តើអ្វីជាចេតនារបស់ក្រុមប្រឆាំងដែលតែងតែចោទប្រកាន់ឥតឈប់ឈរពាក់ព័ន្ធនឹងបញ្ហាព្រំដែន?

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) បានបញ្ជាក់យ៉ាងច្បាស់ថា ចេតនារបស់ក្រុមប្រឆាំងជ្រុលនិយមគ្មានអ្វីថ្មីនិងប្លែកទេ ពោលគឺពួកគេប្រើយុទ្ធសាស្រ្តដដែល គឺការមួលបង្កាច់ ញុះញង់ឱ្យប្រជាពលរដ្ឋខឹងសម្បារជាមួយរាជរដ្ឋាភិបាល។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ក្រុមប្រឆាំងមិនបានរួមចំណែកដល់ការការពារផលប្រយោជន៍ជាតិ ឬការដោះស្រាយបញ្ហាព្រំដែននោះទេ។

ផ្ទុយទៅវិញ ការផ្សព្វផ្សាយព័ត៌មានដែលមិនឆ្លុះបញ្ចាំងពីអង្គហេតុ ឬការបំភ្លៃស្ថានការណ៍អាចធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ និងធ្វើឱ្យភាគីខាងក្រៅយកទៅប្រើប្រាស់ដើម្បីវាយប្រហារ ឬយកប្រៀបលើកម្ពុជា។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរបានដឹងពីល្បិចកលដ៏ពិសពុលរបស់ក្រុមនេះ និងបានចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មដើម្បីការពារបូរណភាពទឹកដី និងឈប់ជឿឈប់គាំទ្រក្រុមជ្រុលនិយមនេះទៀតហើយ។

ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យគ្រប់ភាគីប្រើប្រាស់ព័ត៌មានដែលមានការផ្ទៀងផ្ទាត់ ចៀសវាងការយកបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីធ្វើជាឧបករណ៍នយោបាយ និងរួមគ្នាគាំទ្រការការពារផលប្រយោជន៍ជាតិដោយស្មារតីទទួលខុសត្រូវ៕

អត្ថបទទាក់ទង