Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិងឡាវបាននិងកំពុងជំរុញទេសចរណ៍រួមគ្នាក្រោមគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ»

ដោយ៖Liching Yi | 3 ម៉ោងមុន កម្ពុជាថ្ងៃនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិងឡាវបាននិងកំពុងជំរុញទេសចរណ៍រួមគ្នាក្រោមគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិងឡាវបាននិងកំពុងជំរុញទេសចរណ៍រួមគ្នាក្រោមគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ»

យោងតាមការបង្ហោះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្តេចធិបតី បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅកម្ពុជា-ឡាវ។

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពបង្ហាញពីចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជានិងឡាវ ព្រមទាំងរួមចំណែកពង្រឹងការយោគយល់គ្នា ការជឿទុកចិត្តនិងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងស្ថិតស្ថេរយូរអង្វែង។ ទន្ទឹមនេះ កម្ពុជានិងឡាវបាននិងកំពុងជំរុញទេសចរណ៍រួមគ្នាក្រោមគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមកទស្សនាតំបន់ភាគឦសាននៃកម្ពុជានិងភាគខាងត្បូងនៃប្រទេសឡាវឱ្យកាន់តែច្រើន៕

Celebrating the 70th Anniversary of Cambodia–Laos Diplomatic Relations, from 19 to 22 October 2026, in Cambodia and Laos.
With the high approval of Samdech Moha Bovor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, H.E. HUOT Hak, Minister of Tourism, together with H.E. Mrs. Suanesavanh Vignaket, Minister of Culture and Tourism of the Lao People’s Democratic Republic, presided over the opening ceremony of the celebrations marking the 70th anniversary of diplomatic relations between the Kingdom of Cambodia and the Lao People’s Democratic Republic.
This event stands as a testament to the traditional friendship, solidarity, and close cooperation between Cambodia and Laos. It also contributes to strengthening mutual understanding, trust, and enduring ties between the peoples of both countries. Meanwhile, Cambodia and Laos are jointly promoting tourism under the “Two Countries, One Destination” initiative to attract more domestic and international tourists to northeastern Cambodia and southern Laos.

អត្ថបទទាក់ទង