Close

តើដំណើរការផ្សះផ្សាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមានវឌ្ឍនភាពអ្វីខ្លះ?

ដោយ៖Liching Yi | 9 ម៉ោងមុន កម្ពុជាថ្ងៃនេះ
តើដំណើរការផ្សះផ្សាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមានវឌ្ឍនភាពអ្វីខ្លះ? តើដំណើរការផ្សះផ្សាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមានវឌ្ឍនភាពអ្វីខ្លះ?

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានប្រកាសថាគណៈកម្មការផ្សះផ្សាក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ វិធានការទាំងនេះមានគោលបំណងពង្រឹងទំនុកចិត្តបង្កើនទំនាក់ទំនង និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាឈានទៅរកកិច្ចព្រមព្រៀងមួយ។

សូមបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីនីតិសមុទ្រ(UNCLOS) គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជាបន្ទាប់ពីភាគីថៃសម្រេចលុបចោល MOU-2001 ដែលជាយន្តការទ្វេភាគីតែមួយគត់សម្រាប់ចរចាបញ្ហាការទាមទារដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង