ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ស្ថានការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រយៈពេល៥ឆ្នាំកន្លងមកនេះ កម្ពុជាបានទទួលនូវវិញ្ញាសាស្មុគស្មាញ និងធំៗច្រើន ដូចជាបញ្ហាកូវីដ-១៩ បញ្ហាសង្គ្រាមអ៊ុយក្រែន ពន្ធបដិការ សង្គ្រាមឈ្លានពានរបស់ថៃ និងវិបត្តិថាមពល នាពេលបច្ចុប្បន្ន តែទោះវិញ្ញាសាលំបាក មិនប្រាកដប្រជាយ៉ាងណា តែកម្ពុជានៅអាចមានភាពម្ចាស់ការជម្នះឧបសគ្គដើរទៅមុខបានជានិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប)” ខេត្តតាកែវ ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ចក្ខុវិស័យនៅពេលស្ថានភាពមិនច្បាស់លាស់ រាជរដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋជានិច្ច ពោលគឺមិនមែននៅតែពេលសប្បាយទេ ប៉ុន្តែពេលលំបាករដ្ឋាភិបាលនៅជាមួយប្រជាជននិងចាត់វិធានការដោះស្រាយតាមលទ្ធភាពដែលយើងអាចធ្វើបាន៕




