Close

សារពីក្រុងកាហ្សាន៖ កម្ពុជាមិនប្តូរជំហរក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃ

ដោយ៖Liching Yi | ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ ទស្សនៈ-នយោបាយ
សារពីក្រុងកាហ្សាន៖ កម្ពុជាមិនប្តូរជំហរក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃ សារពីក្រុងកាហ្សាន៖ កម្ពុជាមិនប្តូរជំហរក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃ

ក្នុងពេលចូលរួមកិច្ចប្រជុំនៅទីក្រុងកាហ្សាននៃសហព័ន្ធរុស្ស៊ីប្រមុខដឹកនាំរដ្ឋាភិបានកម្ពុជា លោក ហ៊ុន ម៉ាណែត បានឆ្លៀត ពេល ជួប ពិភាក្សាក្រៅផ្លូវការជាមួយលោក អនុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ។ ទោះបីជាមិនមែន ជា ជំនួប ផ្លូវ ការដែលមានរបៀបវារៈច្បាស់លាស់ក៏ដោយ ប៉ុន្តែខ្លឹមសារដែលសម្តេចធិបតីបានលើកឡើង ពាក់ព័ន្ធ នឹង បញ្ហាព្រំដែនកម្ពុជា-ថៃ បានបង្ហាញយ៉ាងច្បាស់អំពីទិសដៅ និងគោលជំហររបស់កម្ពុជាក្នុង ការដោះ ស្រាយ ជម្លោះជាមួយប្រទេសថៃ។

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះ គឺកម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយ សន្តិ វិធី និងស្របតាមច្បាប់អន្តរជាតិ។ ក្នុងពេលដែលបញ្ហាព្រំដែនជាច្រើននៅលើពិភពលោក តែងតែ បង្កឱ្យ មាន ភាពតានតឹង ឬការប្រឈមមុខដាក់គ្នា ជំហររបស់កម្ពុជាបង្ហាញថា ការការពារអធិបតេយ្យភាព ជាតិ មិនត្រូវធ្វើតាមរយៈការប្រើប្រាស់កម្លាំងឬអំណាចនោះទេ ប៉ុន្តែត្រូវធ្វើឡើងតាមរយៈយន្តការច្បាប់ និងការ ទូត ដែល មានការទទួលស្គាល់ជាសកល។

ចំពោះជម្លោះដែនសមុទ្រ កម្ពុជាបានបញ្ជាក់ជាថ្មីថា ភាគីទាំងពីរបន្តដំណើរការតាមយន្តការផ្សះផ្សា ដោយ បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញានិតិសមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS)។ ការលើកឡើងបែបនេះមានន័យថា កម្ពុជាចង់ឱ្យអ្វីដែលបានកំពុងចាប់ផ្តើម ដំណើរការ រួច ហើយ ឲ្យបន្ត ទៅ មុខដោយមិនមានឧបសគ្គ និងមិនចង់ឱ្យបញ្ហានេះត្រូវបានទាញចេញពីក្របខណ្ឌច្បាប់ អន្តរ ជាតិ ដែលកំពុង ដំណើរ ការឡើយ។ នេះក៏បង្ហាញពីទំនុកចិត្តនិងការជឿជាក់របស់កម្ពុជាលើដំណោះ ស្រាយ ផ្លូវ ច្បាប់ និងលើ ស្ថាប័ន អន្តរជាតិ ដែលមានសមត្ថភាពជួយសម្របសម្រួលវិវាទរវាងប្រទេសទាំងពីរ បាន។

ដោយឡែកសម្រាប់បញ្ហាព្រំដែនគោក កម្ពុជានៅតែប្រកាន់យកយន្តការទ្វេភាគី ដោយមិនទាន់ បានជ្រើស រើសយក ផ្លូវច្បាប់ អន្តរ ជាតិយកមកអនុវត្ត ដូចករណីព្រំដែនសមុទ្រ នោះ ទេ។ ផ្ទុយទៅវិញ កម្ពុជានៅតែ ផ្តល់ អាទិភាពដល់ យន្តការទ្វេភាគី ដែល មានស្រាប់ដដែល នោះគឺគណៈកម្មការព្រំដែនចម្រុះ (JBC) និងការ អនុវត្ត កិច្ច ព្រម ព្រៀងដែលភាគីទាំងពីរធ្លាប់បាន ឯកភាពគ្នានាពេលកន្លងមក។ ការជំរុញឲ្យភាគីថៃតែង តាំង ប្រធាន JBC និងចាប់ផ្តើមការងារវាស់វែង និងខណ្ឌសីមា ព្រំដែន ឲ្យបានឆាប់ គឺជាការបង្ហាញថា កម្ពុជាចង់ ឃើញ ការងារ ជាក់ស្តែងកើតមាននៅលើដីពិតប្រាកដ មិនមែនគ្រាន់ តែការពិភាក្សាដែល អូស បន្លាយពេលដោយគ្មាន លទ្ធផលនិង គ្មានពេលកំណត់នោះឡើយ។

ជាពិសេសកម្ពុជាបានសង្កត់ធ្ងន់ដោយយោងទៅលើសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រង់ ចំ ណុច ទី៣ ដែលភាគី ទាំងពីរបានចុះហត្ថលេខារួមគ្នា នោះគឺជាការបញ្ជាក់ថា កម្ពុជាកំពុងជំរុញ ឱ្យមាន ការ ចុះអនុវត្ត ជាក់ស្តែងក្នុង ការវាស់ វែងបោះបង្គោលព្រំដែន តាមអ្វីដែល បានព្រមព្រៀងគ្នារួចមកហើយ មិន មែនជាការ ចរចាគ្រាន់តែដើម្បីបង្កើត កិច្ចព្រម ព្រៀងថ្មីនោះទេ។ នេះជាចំណុចសំខាន់ ព្រោះក្នុងទំនាក់ ទំនង អន្តរជាតិ ភាព ជឿ ជាក់រវាង ប្រទេសមួយ និង ប្រទេសមួយ មិនត្រូវបានវាស់វែងត្រឹម តែតាមរយៈ ការ ប្រកាស ឬការ ប្តេជ្ញា ចិត្តជា សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែត្រូវស្ថិត នៅលើឆន្ទៈ និងសកម្មភាពក្នុងការ អនុវត្ត នូវអ្វី ដែលបានឯក ភាព គ្នាឲ្យ ក្លាយជាការពិត។

ចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ គឺប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា មិនទាន់ មាន ភាព ចាំបាច់ក្នុងការជជែក អំពី ការបើកច្រកព្រំដែនគោកឡើងវិញនៅពេលនេះនៅឡើយទេ។ នេះអាច ធ្វើ ការពន្យល់បកស្រាយ បានថា កម្ពុជាចង់ផ្តោតតែលើការដោះស្រាយ បញ្ហា ស្នូលដែលកំពុងដំណើរ ការ ជា មុនសិន គឺបញ្ហា កំណត់បង្គោលព្រំដែន និងការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ មុននឹង ឈានទៅពិ ភាក្សា អំពីបញ្ហា បច្ចេក ទេស ឬវិធានការផ្សេងៗដែលជាផលវិបាកនៃការកើតចេញពីសង្គ្រាមឈ្លានពាន របស់ ថៃមកលើទឹកដីកម្ពុជា។

និយាយាជារួមមក ខ្លឹមសារដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងជំនួបក្រៅផ្លូវការ ជាមួយ អនុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃនោះគឺបានបង្ហាញពីគោលជំហរមួយដែលមានភាពច្បាស់លាស់។ កម្ពុជាជឿជាក់លើច្បាប់ អន្តរ ជាតិ ចំពោះការដោះស្រាយ បញ្ហជម្លោះព្រំ ដែនសមុទ្រ ខណៈឯសម្រាប់ព្រំដែន គោក កម្ពុជាក៏នៅតែផ្តល់អាទិភាពដល់យន្តការ ទ្វេភាគី ដែល មាន ស្រាប់ ឲ្យដំណើរការទៅមុខដដែល។ នេះ មិនត្រឹមតែជាការបង្ហាញពីការទទួលខុសត្រូវក្នុង នាម ជាប្រទេសមួយ ប៉ុណ្ណោះ ទេ ប៉ុន្តែក៏ជាការបញ្ជាក់ថា កម្ពុជាចង់ឃើញមាន ការដោះស្រាយជម្លោះ ព្រំដែន រវាង កម្ពុជា-ថៃ ដោយសន្តិវិធី ស្រប ច្បាប់ និងមាន និរន្ត រ ភាព យូរអង្វែង សម្រាប់អនាគត របស់ ប្រទេសទាំង ពីរ ផងដែរ៕

ដោយ៖ ពិន វិជ័យ
អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ