Close

តើកម្ពុជាយល់ដូចម្តេច ចំពោះការអះអាងរបស់ភាគីថៃដែលថា ការបង្ហូតទង់ជាតិថៃ និង សកម្មភាពផ្សេងៗនៅលើអធិបតេយ្យរបស់កម្ពុជា គ្រាន់តែជាការបំពេញភារកិច្ចក្នុងតំបន់ដែលថៃគ្រប់គ្រង?

ដោយ៖Liching Yi | ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើកម្ពុជាយល់ដូចម្តេច ចំពោះការអះអាងរបស់ភាគីថៃដែលថា ការបង្ហូតទង់ជាតិថៃ និង សកម្មភាពផ្សេងៗនៅលើអធិបតេយ្យរបស់កម្ពុជា គ្រាន់តែជាការបំពេញភារកិច្ចក្នុងតំបន់ដែលថៃគ្រប់គ្រង? តើកម្ពុជាយល់ដូចម្តេច ចំពោះការអះអាងរបស់ភាគីថៃដែលថា ការបង្ហូតទង់ជាតិថៃ និង សកម្មភាពផ្សេងៗនៅលើអធិបតេយ្យរបស់កម្ពុជា គ្រាន់តែជាការបំពេញភារកិច្ចក្នុងតំបន់ដែលថៃគ្រប់គ្រង?

យោងតាមការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជាមិនអាចទទួលយកការអះអាងនេះបានទេ។ ការលើកដង និងបង្ហូតទង់ជាតិថៃនៅច្រកទ្វារអន្តរជាតិ ថ្មដា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ គឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាទាំងស្រុង។ ទីតាំងនេះស្ថិតក្នុងទឹកដីកម្ពុជា ដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០,០០០ ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។

លើសពីនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានធ្វើកំណត់ទូតតវ៉ាចំនួន ៤២ លើក ចាប់តាំងពីបទឈប់បាញ់លើកទី១មក ដែលនេះបង្ហាញថា កម្ពុជាមិនដែលទទួលស្គាល់ការកាន់កាប់ ឬការផ្លាស់ ប្តូរស្ថានភាពដែនដីដោយឯកតោភាគីឡើយ។

កម្ពុជាតែងតែជំរុញឱ្យភាគីថៃចាត់ក្រុមការងារបច្ចេកទេសចុះវាស់វែងលើ ដីជាក់ស្តែងឱ្យបានឆាប់បំផុតដើម្បីកំណត់ខណ្ឌសីមាព្រំដែនឱ្យបានច្បាស់លាស់ តែភាគីថៃនៅតែបន្តអូសបន្លាយពេល រហូតមកទល់បច្ចុប្បន្ន៕