Close

តើសកម្មភាពរបស់ថៃអាចចាត់ទុកថា ជាការគោរពតាម MOU ឆ្នាំ២០០០ ដូចដែលថៃអះអាង ដែរឬទេ?

ដោយ៖Liching Yi | ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើសកម្មភាពរបស់ថៃអាចចាត់ទុកថា ជាការគោរពតាម MOU ឆ្នាំ២០០០ ដូចដែលថៃអះអាង ដែរឬទេ? តើសកម្មភាពរបស់ថៃអាចចាត់ទុកថា ជាការគោរពតាម MOU ឆ្នាំ២០០០ ដូចដែលថៃអះអាង ដែរឬទេ?

យោងតាមការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា ការគោរព MOU ឆ្នាំ២០០០ ត្រូវបានវាស់វែងតាមរយៈសកម្មភាពជាក់ស្តែង មិនមែនត្រឹមតែការប្រកាសតែមាត់ នោះទេ។ MOU ឆ្នាំ២០០០ តម្រូវឱ្យភាគីទាំងពីរដោះស្រាយបញ្ហាព្រំដែនតាមយន្តការ JBC និងក្រុមវាស់វែងចម្រុះ (JSTS) ព្រមទាំងជៀសវាងសកម្មភាពឯកតោភាគី។

ជាក់ស្តែង ចាប់តាំងពីបទឈប់បាញ់លើកទី២ មក គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូត ៩ លើក ដើម្បីស្នើរៀបចំកិច្ចប្រជុំ JBC និងចាត់បញ្ជូនក្រុម JSTS ប៉ុន្តែភាគីថៃនៅមិនទាន់អនុវត្តនៅឡើយ។ ទន្ទឹមនឹងនេះ ក៏មាន សកម្មភាពឯកតោភាគីមួយចំនួននៅតាមព្រំដែន ដូចជាការបង្ហូតទង់ជាតិ និងការសាងសង់របងបេតុង។

ដូច្នេះ កម្ពុជាយល់ថា ការគោរព MOU ឆ្នាំ២០០០ គួរតែបង្ហាញតាមរយៈការចូលរួមសកម្មក្នុងយន្តការ JBC ការចាត់បញ្ជូនក្រុម JSTS និងការជៀសវាងសកម្មភាពណាមួយដែលអាចបង្កើតការផ្លាស់ប្តូរស្ថានភាពនៅលើដីជាក់ស្តែងជាឯកតោភាគី៕