Close

កម្ពុជា-ឥណ្ឌាពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធារវាងកងទ័ពនៃប្រទេសទាំងពីរ

ដោយ៖Liching Yi | ម្សិលមិញ ម៉ោង 1:54 am កម្ពុជាថ្ងៃនេះ
កម្ពុជា-ឥណ្ឌាពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធារវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌាពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធារវាងកងទ័ពនៃប្រទេសទាំងពីរ

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិបានឲ្យដឹងថានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក Abhishek Arora នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី។

កិច្ចជំនួបនេះបានផ្តោតទៅលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធារវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ព្រមទាំងការផ្លាស់ប្តូរទស្សនៈអំពីការអភិវឌ្ឍធនធានមនុស្ស ការហ្វឹកហ្វឺន ការកសាងសមត្ថភាពកងទ័ព និងបញ្ហាសន្តិសុខក្នុងតំបន់។

H.E. Lieutenant General Rath Dararoth, Secretary of State of the Ministry of National Defence, on behalf of H.E. General Tea Seiha, Deputy Prime Minister and Minister of National Defence, received a courtesy call from and held a working meeting with Colonel Abhishek Arora, the newly appointed Head of the Indian Defense Attaché Office in Cambodia.

The meeting focused on strengthening and expanding bilateral military cooperation between the armed forces of Cambodia and India, as well as exchanging views on human resource development, training, military capacity building, and regional security issues.