សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃការប្រារព្ធ«ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦» សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ អមជាមួយការកោតសរសើរវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះជនរួមជាតិទាំងអស់ទូទាំងប្រទេស ដែលក្នុងរយៈពេលពេញ១ឆ្នាំកន្លងទៅ បានខិតខំពូនជ្រំបង្កើតជា ស្មារតីរួមគ្នា និងចលនាជាតិដ៏ក្លៀវក្លាមួយ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមគ្រប់ទម្រង់ រូបភាព និងវិស័យ ដែលធ្វើឱ្យកម្ពុជាយើងត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ជា «ប្រទេសដែលមានស្មារតីខ្ពស់និងឆន្ទៈមោះមុត ក្នុងការចូលរួមទប់ស្កាត់ លុបបំបាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀនចេញពីសង្គមជាតិ»។
សូមអានសារលិខិតទាំងស្រុងដែលមានខ្លឹមសារដូចខាងក្រោម៖



