តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលព្យាយាមលាក់បាំងព័ត៌មានអំពីការឈ្លានពានរបស់ថៃ គឺជាការពិតដែរឬទេ?
តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលព្យាយាមលាក់បាំងព័ត៌មានអំពីការឈ្លានពានរបស់ថៃ គឺជាការពិតដែរឬទេ?
តាមការលើកឡើងរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែបង្ហាញជំហរ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ជាបន្តបន្ទាប់ តាមរយៈការតវ៉ាសេចក្តីថ្លែងការណ៍សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធជំរាបជូនប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ព្រមទាំងអង្គទូត អង្គការអន្តរជាតិនានា និងប្រជាពលរដ្ឋឱ្យបានដឹងយ៉ាងទូលំទូលាយ។ ជាក់ស្តែង ជារៀងរាល់លើកឱ្យតែមានការរំលោភបំពាន រាជរដ្ឋាភិបាលកម្ពុជាតែងតែចេញកំណត់ទូតតវ៉ាសេចក្តីប្រកាសព័ត៌មាន និងលើកយកបញ្ហានៃការរំលោភអធិបតេយ្យភាពទៅកាន់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់ដើម្បីឱ្យបានដឹងលឺនិងជួយធ្វើជាសាក្សី។
ដូច្នេះ ការចោទប្រកាន់ថា រាជរដ្ឋាភិបាលព្យាយាមលាក់បាំងព័ត៌មាន គឺខុសទាំងស្រុងពីការពិតដែលរាជរដ្ឋាភិបាលបាន និងកំពុងបន្តធ្វើ។ រាជរដ្ឋាភិបាលបានជ្រើសរើសការផ្សព្វផ្សាយព័ត៌មានដោយមានការផ្ទៀងផ្ទាត់ច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារផលប្រយោជន៍ជាតិ សន្តិសុខ និងជៀសវាងការបង្កភាពច្របូកច្របល់ ឬការយល់ច្រឡំនៅក្នុងសង្គម៕




