Close

តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលព្រងើយកន្តើយ និងមិនខ្វល់ពីសកម្មភាពឈ្លានពានរបស់ថៃ គឺជាការពិតដែរឬទេ?

ដោយ៖Liching Yi | ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលព្រងើយកន្តើយ និងមិនខ្វល់ពីសកម្មភាពឈ្លានពានរបស់ថៃ គឺជាការពិតដែរឬទេ? តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលព្រងើយកន្តើយ និងមិនខ្វល់ពីសកម្មភាពឈ្លានពានរបស់ថៃ គឺជាការពិតដែរឬទេ?

ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានពន្យល់សាធារណៈមតិថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយ និងមិនខ្វល់ពីសកម្មភាពឈ្លានពានរបស់ថៃនោះទេ។ ចាប់តាំងពីមានការឈ្លានពានទឹកដី និងសកម្មភាពដែលកម្ពុជាចាត់ទុកថាប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ និងទាន់ពេលវេលា ទាំងផ្នែកការទូត ច្បាប់ និងយន្តការទ្វេភាគី ដើម្បីការពារផលប្រយោជន៍ជាតិ។ ជាក់ស្ដែង កម្ពុជាបានធ្វើកំណត់ទូតតវ៉ា បដិសេធសកម្មភាពឯកតោភាគីរបស់ភាគីថៃ ជំរុញឱ្យមានការគោរព MOU ឆ្នាំ២០០០ បទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបន្តអំពាវនាវឱ្យដោះស្រាយបញ្ហា តាមរយៈគណៈកម្មការ JBC និងក្រុមវាស់វែងចម្រុះ (JSTs)។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានបន្តនាំយកបញ្ហាទាំងនេះចូលទៅក្នុងយន្តការការទូត និងវេទិកាពាក់ព័ន្ធទាំងថ្នាក់ជាតិនិងអន្តរជាតិ ដើម្បីការពារជំហររបស់កម្ពុជា។ ទាំងនេះ បង្ហាញថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយនោះទេ ប៉ុន្តែបានចាត់វិធានការដោះស្រាយបញ្ហាដោយមានការទទួល ខុសត្រូវខ្ពស់បំផុត ស្របតាមច្បាប់អន្តរជាតិ និងដោយផ្ដល់អាទិភាពដល់ការការពារអធិបតេយ្យភាពជាតិ គួបផ្សំនឹងការរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន៕

អត្ថបទទាក់ទង