ប្តីជាប់ការពារនៅព្រំដែន ឯភរិយាជិតសម្រាលកូន! ស្នងការខេត្តរតនគិរី ប្រាប់ឱ្យមន្ត្រីចុះជួបភរិយាវីរៈកងទ័ព និងជួយច្រូតស្រូវ
ប្តីជាប់ការពារនៅព្រំដែន ឯភរិយាជិតសម្រាលកូន! ស្នងការខេត្តរតនគិរី ប្រាប់ឱ្យមន្ត្រីចុះជួបភរិយាវីរៈកងទ័ព និងជួយច្រូតស្រូវ
វីរៈកងទ័ពដែលមានគណនីហ្វេសប៊ុកឈ្មោះ Khan Tey បានបង្ហោយរកជំនួយពីមន្ត្រីមូលដ្ឋាន ដើម្បីទៅជួយច្រូតស្រូវភរិយាខ្លួន ដែលមានផ្ទៃពោះជិតសម្រាល ខណៈរូបគេជាប់កាតព្វកិច្ចការពារនៅព្រំដែនជួរមុខ(កម្ពុជា-ថៃ)។
ក្រោយទទួលបានដំណឹងនេះ លោក អ៊ុង សុភាព ស្នងការខេត្តរតនគិរី បានបញ្ជាឱ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរ ចុះទៅជួបភរិយាវីរៈកងទ័ពរូបនេះ ដល់ផ្ទះស្ថិតក្នុងភូមិសិរីមង្គល ឃុំសិរីមង្គល ស្រុកកូនមុំ។ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តរតនគិរី
បានចុះផ្សាយដូច្នេះ មុននឹងបន្ថែមថា អាជ្ញាធរ នឹងសហការគ្នា ជួយច្រូតស្រូវ ភរិយាវីរៈកងទ័ពរូបនេះ នៅថ្ងៃស្អែក គឺថ្ងៃទី២១ ខែវិច្ឆិកា។
ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានសរសេរដូច្នេះ៖«
លោក(ស្នងការ) បានចាត់ចេញបញ្ជាភ្លាមៗ ដោយបច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋានបានទៅទំនាក់ជួបជាមួយភរិយាលោក Khan Tey រួចហើយ គឺបានសម្របសម្រួលនិងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយត្រូវនាំគ្នា ជួយធ្វើការច្រូតកាត់ជូនគាត់ នៅថ្ងៃស្អែកនេះ។»។

