Close

ឯកឧត្តម ហ៊ុន ម៉ានី នាំយកនូវការសាកសួរសុខទុក្ខពីសម្តេច ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនាំយកវត្ថុអនុស្សាវរីយ៍និងការសរសេរសារដោយដៃរបស់មហាជន ជូនទៅដល់វីរៈកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន

ដោយ៖Liching Yi | ម្សិលមិញ ម៉ោង 8:29 am កម្ពុជាថ្ងៃនេះ
ឯកឧត្តម ហ៊ុន ម៉ានី នាំយកនូវការសាកសួរសុខទុក្ខពីសម្តេច ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនាំយកវត្ថុអនុស្សាវរីយ៍និងការសរសេរសារដោយដៃរបស់មហាជន ជូនទៅដល់វីរៈកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន ឯកឧត្តម ហ៊ុន ម៉ានី នាំយកនូវការសាកសួរសុខទុក្ខពីសម្តេច ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនាំយកវត្ថុអនុស្សាវរីយ៍និងការសរសេរសារដោយដៃរបស់មហាជន ជូនទៅដល់វីរៈកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងមុខងារសាធារណៈនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ មានខ្លឹមសារថា៖

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខ្មែរ សូមចូលរួមសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ខាងមុខនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមទាំងសហការី បាននាំយកនូវការសាកសួរសុខទុក្ខពីសម្តេច ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាបាននាំយកវត្ថុអនុស្សាវរីយ៍និងការសរសេរសារដោយដៃរបស់មហាជន ជូនទៅដល់បងបងវីរៈកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន។

សូមរំលឹកផងដែរថានៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីប្រគល់ជូនដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅទិសទី៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនវីរកងទ័ពនិងគ្រួសារទ័ពទាំងអស់។

សកម្មភាពនេះមិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំថែមទៀត៕

អត្ថបទទាក់ទង