Close

ឯកឧត្ដម លី ធុជ ចុះសួរសុខទុក្ខយុទ្ធជន២រូបដែលបានរងគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅចំណុចភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត

ដោយ៖Liching Yi | ម្សិលមិញ ម៉ោង 7:10 am កម្ពុជាថ្ងៃនេះ
ឯកឧត្ដម លី ធុជ ចុះសួរសុខទុក្ខយុទ្ធជន២រូបដែលបានរងគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅចំណុចភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ឯកឧត្ដម លី ធុជ ចុះសួរសុខទុក្ខយុទ្ធជន២រូបដែលបានរងគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅចំណុចភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់អាជ្ញាធរមីនបានឲ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចុះសាកសួរសុខទុក្ខយុទ្ធជនរងគ្រោះចំនួន២រូបដែលបានរងគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញបេសកកម្មការងារ រួមមាន៖
១. លោក នូវ សុខហេង អាយុ ៤៧ឆ្នាំ (រងរបួសលើផ្ទៃមុខ)
២. លោក ជិន ថុល អាយុ ៤៤ឆ្នាំ (រងរបួសលើផ្ទៃមុខ និងពិការភ្នែកម្ខាង)

គួររំលឹកផងដែរថា យុទ្ធជនទាំង២រូប បានទទួលរងគ្រោះ ថ្នាក់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការងារនៅចំណុចភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្ន យុទ្ធជនរងគ្រោះទាំង២នាក់កំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង