Close

សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បានសម្រេចលទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់

ដោយ៖Sun Dara | ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បានសម្រេចលទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់ សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បានសម្រេចលទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន(FBID) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យការដ្ឋាន ផ្លូវតភ្ជាប់ ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដែលក្នុងរយៈពេលកន្លងមកនេះ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ គ្រោះថ្នាក់ ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលរហូតមកដល់ថ្ងៃនេះ គឺសម្រេចបានលទ្ធផលយ៉ាងច្រើន គួរឱ្យកត់សម្គាល់ ។

សូមជម្រាបជូនថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយបាននឹងកំពុងសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕